រដ្ឋមន្ដ្រីមន្ដ្រីម៉ម ប៊ុនហេង ជំរុញឲ្យនិស្សិត​ពេទ្យ​ទាំងអស់ រៀនភាសាបារំាង ដើម្បីបង្កើន​ភាពងាយស្រួល ក្នុងការស្រាវជ្រាវឱសថ គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងជំរុញឲ្យនិស្សិតពេទ្យ ត្រូវរៀនភាសាបារំាងឲ្យស្ទាត់​ជំនាញ ដើម្បីបង្កើនភាពងាយស្រួល ក្នុងការស្រាវជ្រាវឱសថ គ្រប់ប្រភេទ យ៉ាងមានប្រសិទិ្ធភាព ពិសេសទទូលបានឱកាស​ច្រើន ទៅសិក្សារៀនសូត្រ នៅប្រទេសបារំាងផ្ទាល់តែម្ដង ។ រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល នៅថ្ងៃទី២៧មេសា ឆ្នាំ២០១៧នេះ ដែលមានការអញ្ជើញចូលរួម ពីឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារំាង ប្រចាំកម្ពុជា លោក Jean-Claude Poimboeuf ,លោកសាស្ដ្រាចារ្យសាផុន វឌ្ឍនៈសាកវិទ្យាធិការ នៃសាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល, លោកបណ្ឌិត Alain Mérieux ប្រធានមូលនិធិមេរីយើ និងជាប្រធានវិទ្យាស្ថានមេរីយើ និងអ្នកចូលរួមជាច្រើនទៀត។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «និស្សិតពេទ្យរបស់យើង គាត់ពិតជាខិតខំប្រឹងប្រែងរៀនសូត្រណាស់ ហើយក៏ចេះនូវភាសាច្រើនផងដែរ ក្រៅពីភាសាកំណើតរបស់ខ្លួនដូច្នេះសូមកូនក្មួយនិស្សិត ត្រូវតែសិក្សាភាសាបារំាង ឲ្យស្ទាត់ជំនាញ ដើម្បីជាជំនួយចម្បង ក្នុងការស្រាវជ្រាវឱសថផ្សេងៗ និងទទួលបានឱកាសច្រើនទៅសិក្សាស្រាវជ្រាវ នៅក្រៅបារាំងផ្ទាល់តែម្ដង ដែលគេមាននូវសម្ភារៈគ្រប់គ្រាន់ជាច្រើនប្រភេទ ដើម្បីយើងជានិស្សិត ក្រេបនូវចំណេះដឹងទាំងនេះ … Continue reading រដ្ឋមន្ដ្រីមន្ដ្រីម៉ម ប៊ុនហេង ជំរុញឲ្យនិស្សិត​ពេទ្យ​ទាំងអស់ រៀនភាសាបារំាង ដើម្បីបង្កើន​ភាពងាយស្រួល ក្នុងការស្រាវជ្រាវឱសថ គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់